ជនបរទេសម្នាក់មិនដឹងថាមានវិបត្តិអ្វី លោតចុះពីជាន់ទី៣នៃសណ្ឋាគារ អាម៉ារី បណ្តាលឲ្យរយៈលលាក្បាលស្លាប់ពេលបញ្ចូលដល់មន្ទីរពេទ្យ (មានវីដេអូ)

បុរសជនជាតិបរទេសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានសម្រេចលោតសម្លាប់ខ្លួនពីលើជាន់ទី៣​ នៃសណ្ឋាគារ អាម៉ារី រយះលលាក្បាលរងរបួសធ្ងន់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នៅវេលាម៉ោង ៤និង០០នាទីរសៀល​ នៅចំណុចសណ្ឋាគារ អាម៉ារី ជាន់ទី៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់​ ដេីម្បីអន្តរាគមន៍ជួយសង្គ្រោះ ដឹកបុរសជនជាតិបរទេស យកទៅព្យាបាលនៅឯមន្ទីរពេទ្យ កាល់ម៉ែត្រផងដែរលុះទៅដល់មន្ទីពេទ្យក៏បានស្លាប់បាត់ទៅ។