ខ្លោចចិត្តណាស់! ហូបបាយជាមួយត្រីក្រហមចំហុយនិងឪឡឹកទុំ ស្រាប់តែក្អួតចង្អោរស្លាប់កុមារម្នាក់ ចូលពេទ្យសង្គ្រោះ២នាក់

ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១៩ ​នៅវេលាម៉ោង១៨៖១៥នាទី មានករណីពុល​ចំណីអាហារ ដែលកើត​ឡើង​នៅភូមិដូនឪ ឃុំលាងដៃ ​ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបណ្តាល​អោយ​មាន​ជនរង​គ្រោះជាកុមា​រចំនួន ០៣ នាក់។

១. ឈ្មោះ តក់ វណ្ណឌី ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ(ស្លាប់)។ ២. ឈ្មោះ ឆេង ហុងឃាង ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ៣. ឈ្មោះ ឆេង ហុងឃីម ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព៍ត៌មានកម្លាំង​ជំនាញវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់ស្នងការ​រដ្ឋាននគរបាលខេត្ត និងជំនាញកាំ​កុងត្រូល សហការណ៍​ជាមួយ និងជំនាញព្រហ្មទណ្ឌ​ របស់អធិការដ្ឋាននគរបាលស្រុក អង្គរធំ និងគ្រូពេទ្យមណ្ឌល​សុខភាពស្រុកអង្គរធំ បានចុះទៅដល់​កន្លែងកើតហេតុដើម្បី​ធ្វេីការពិនិត្យ។ លេាក​វរសេនីយ៏ឯក ផេង ពេជ្រ ​នាយការិយាល័យ​វិទ្យាសាស្រ្ត និងបច្ចេកទេសបាន​ឲ្យដឹងថា៖ក្រោយការត្រួត​ពិនិត្យរបស់​ជំនាញ និងគ្រូពេទ្យមណ្ឌល​សុខភាពបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ​សារពុលចំណី​អាហារ។

តាមការបំភ្លឺរបស់​ឪពុកជនរងគ្រោះ​ឈ្មោះ ក្អែក តក់ អាយុ ៣៩ឆ្នាំ និង​សាក្សីឈ្មោះ ឡែម សារួន ភេទស្រី អាយុ២៩ឆ្នាំ​ បានអោយដឹងថានៅវេលាម៉ោង​១៨:១៥នាទី គាត់បានហូបបាយ​ជាមួយនឹង​ក្មេង០៥នាក់ ហើយបាននាំគ្នាហូប​បាយជាមួយត្រីក្រហមចំហុយ​ជាមួយឪឡឹកទុំក្រោយហូបបាន​ប្រហែល១០នាទី​ជនរងគ្រោះ​ទាំង០៣នាក់ ក៏មានអាការៈក្អួតចង្អោរ និងឈឺក្បាល​ក្រុមគ្រួសារក៏បញ្ជូន​ទៅមណ្ឌលសុខភាព​ដោយអាការៈ​ធ្ងន់ធ្ងរគ្រូពេទ្យក៏បញ្ជូន​ទៅមន្ទីរពេទ្យកុមារ​គន្ធបុប្ផាខេត្តសៀមរាប ហើយជន​រងគ្រោះឈ្មោះ តក់ វណ្ណឌី ក៏ស្លាប់តាម​ផ្លូវ។ចំនែកជន​រងគ្រោះ០២នាក់ទៀត ត្រូវបា​នបញ្ជូនដល់មន្ទីរពេទ្យនិងជួយសង្គ្រោះ អោយ​ដឹង​ខ្លួនឡើងវិញ​។ សូមបញ្ជាក់ផងដែរក្នុង​ករណីនេះមន្រ្តីកាំ​កុងត្រូលកំពុង​បានយកសំណាក​ទៅពិនិត្យនៅ​ឡាបូដេីម្បីរកមូល​ហេតុបណ្តាឲ្យពុលពិតប្រាកដ៕