ត្រឹមតែមួយពព្រិចភ្នែក…ផ្ទះ​ឈើពីរ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះខ្ទេចស្ទើរ​គ្មាន​សល់​នៅស្រុក​កង​មាស..!! ម្ចាស់ផ្ទះ​ស្រែកយំ​ស្ទើរ​សន្លប់​(មានវីដេអូ)

កំពង់ចាម៖ ​អគ្គិភ័យមួយ​បាន​ឆាបឆេះ​ ផ្ទះឈើ​របស់​ប្រជាពលរដ្ឋ​ចំនួន​២ខ្នង​ ប្រក់​ក្បឿង​ ខ្ទេច​ស្ទើរគ្មាន​សល់​ ដែល​បណ្តាល​មក​ពី​ការឆ្លង​ចរ​ន្តអគ្គិសនី​ ។ ហេតុការណ៍​នេះ​ បានកើតឡើង​នៅវេ​លា​ម៉ោង​ ​១១ និង៣០នា​ទី​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩​ ភូមិថ្មី​ ឃុំរកាគយ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

ក្រោយ​ពី​ទទួល​បានព័ត៌មាន​ភ្លាម​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់​ចាម​ បាន​ចុះជួ​យអន្តរាគមន៍ជួយ​បញ្ជា​កងកម្លាំង​សមត្ថកិច្ច​បាញ់​ពន្លត់​ដោយប្រើ​ប្រាស់​រថយន្ត​អស់​បីគ្រឿង​​ និងប្រើ​ទឹក​បួន​រថយន្ត​ផងដែ​រ។ គូរ​បញ្ជាក់​ផងដែរថា​ អគ្គិភ័យនេះ​បាន​ឆាប់​ឆេះ​ផ្ទះស​ម្បែងព​លរដ្ឋ​ចំនួ​ន២ខ្នង​ ខូចខាតសម្ភារៈទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ និងសត្វគោចំនួន២​ក្បាលត្រូវ​អគ្គិភ័យ​ឆេះ​ងាប់ក្នុង​ភ្លក់​ភ្លើង​។ ឯកឧត្ដម​ គួច​ ចំរើន​ បានស្នើ​ឲ្យកងក​ម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះ​ស្រាយរា​ល់ទុកលំបាក​របស់​ប្រជាពលរដ្ឋ​តាមមូ​លដ្ឋាន​ និង​ព្យាយាមផ្សព្វ​ផ្សាយលើ​បញ្ហាអគ្គិភ័យ​ គឺធ្វើ​យ៉ាងណាឲ្យប​ងប្អូនប្រជា​ពលរ​ដ្ឋជួយរក្សា​ទឹក​ និងមាន​ឧបករណ៍​ពន្ល​ត់អគ្គិភ័យ​ប្រចាំផ្ទះ​រៀងៗ​ ដើម្បីជួ​យទ​ប់ស្កាត់​បន្ទាន់។ឯកឧត្តម​​បាន​ជំរុញ​ឲ្យក​ងកម្លាំងពន្លត់​អគ្គិភ័យប​ន្តត្រៀម​បច្ចេកទេស​ ទឹក​ដើម្បី​ជួយសង្គ្រោះ និង​ទប់​ស្កាត់លើ​បញ្ហាអគ្គិភ័យ​នេះ​ផង​ដែរ​៕



ប្រភព៖BTV Cambodia