ខ្លោចចិត្តណាស់!សិស្សសាលារៀនថ្នាក់ទី៨ម្នាក់ សុខៗស្លាប់ដោយសារតែគាំងបេះដូង…..(មានវីដេអូ)

អាណិតណាស់យុវតីម្នាក់ ជាសិស្ស រៀនថ្នាក់ទី៨សេ បានស្លាប់ដោយសារតែគាំងបេះដូង វេលាម៉ោង ១៥:១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ យុវតីម្នាក់ ជាសិស្ស រៀនថ្នាក់ទី៨សេ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ដងទង់ បានគាំងបេះដូងស្លាប់ នៅចំណុចភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

យុវតីរងគ្រោះ មានឈ្មោះ ទូច ស្រីណា អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

តាមការត្រួតពិនិត្យ របស់លោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពយុវតីរងគ្រោះ ពិតជាស្លាប់ ដោយសារគាំងបេះដូង ពិតប្រាកដមែន មិនមានពាក់ព័ទ្ធ នឹងបទល្មើសអ្វីឡើយ ។