កូន​អ្នកស្រុក​ទឹកផុស ប្រលង​ស្មូត​កំណាព្យ​ជាប់​លេខ​១​ថ្នាក់​ជាតិ មាន​ក្បួន​ដង្ហែ​វិល​មក​ផ្ទះ​វិញ

កំពង់ឆ្នាំង ៖ អបអរសាទរ យុវ​សិស្ស សុខ ណា​រី នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ថ្នាក់​ជាតិ​ផ្នែក ស្មូត​កំណាព្យ ក្នុង​កម្មវិធី​ប្រកួតប្រជែង​អាន ស្មូត​កំណាព្យ តែង​និពន្ធ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ទិវា​ជាតិ​អំ​ណា​ន​លើក​ទី​៤ ឆ្នាំ​២០១៩ ។

សូម​ជម្រាប​ថា ជ័យ​លា​ភី​ថ្នាក់​ជាតិ​ផ្នែក ស្មូត​កំណាព្យ រួម​មាន ៖
– ជ័យ​លា​ភី​លេខ​១ ៖ យុវ​សិស្ស សុខ ណា​រី មក​ពី​ខេត្តកំពង់ឆ្នាំង ។
– ជ័យ​លា​ភី​លេខ​២ ៖ យុវ​សិស្ស ធួន ដា​ណុ​ច មក​ពី​រាជធានី​ភ្នំពេញ ។
– ជ័យ​លា​ភី​លេខ​៣ ៖ យុវ​សិស្ស ម៉ា​ប់ លិ​ន​ដា មក​ពី​ខេត្តបាត់ដំបង ។


ក្រោយ​ពី​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ថ្នាក់​ជាតិ​ផ្នែក ស្មូត​កំណាព្យ ការិយាល័យ​អ់​រំ យុវជន និង​កីឡា​ស្រុក​ទឹកផុស ក៏​បាន​រៀបចំ​ពិធី​អបអរសាទរ និង​ដង្ហែក្បួនយ៉ាង​អធិកអធម ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​ទឹកផុស លោក​មេឃុំ​អភិវឌ្ឍន៍ និង​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ បាន​ដង្ហែ​ក្បួន​យុវ​សិស្ស សុខ ណា​រី មក​កាន់​អនុ​វិទ្យាល័យ អភិវឌ្ឍន៍​ផង​ដែរ ។

គួរ​បញ្ជាក់​ថា យុវ​សិស្ស សុខ ណា​រី ជា​សិស្ស​រៀន​ថ្នាក់​ទី​៨ នៃ​អនុ​វិទ្យាល័យ​អភិវឌ្ឍន៍ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ៕


ប្រភព៖KBN-NEWS